(ព្រះវិហារ)៖ លោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្ដ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំ​ក្រុម​ការងារ​ ចុះសួសុខទុក្ខ​ សំណាះសំណាល និងនាំអំណោយដ៍ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ចែកជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​២០គ្រួសារ​ នៅក្នុងឃុំចំរើន​ ស្រុកសង្គមថ្មី​ ខេត្ដព្រះវិហារ​។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ផ្ញើជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ពិសេសនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ សូមជួបតែសេចក្តីសុខ សុភមង្គល និងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។

លោកឧត្តមសេនីយ៍ទោមេបញ្ជាការ ក៏បានថ្លែងប្រាប់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន។

លោកក៏អំពានាវដល់ប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តតាមគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍថែមទៀត ពិសេសសូមចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធិភាពខ្ពស់។

អំ​ណោយ​របស់​សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​​ និងលោកជំទាវ​បណ្ឌិត​ ពេជ ចន្ទ​មុន្នី​ ដែលនាំយកទៅចែកជូននាពេលនេះ គឺក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បានអង្ករ​១បេ​ មី១កេស​ ទឹកត្រី​១យួរ​ ត្រីខ​១យួរ​ និងថវិកាចំនួន២០,០០០រៀល​ផងដែ​រ៕