(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានរៀបចំពិធីសូត្រមន្តលើករាសី សុំសិរីសួស្តី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រសួងផងដែរ៕