(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប​ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ បានរៀបចំផែ្លឈើចំនួន ១៧៤កញ្ចប់ ដែលមន្ទីរអង្គភាព ក្រុង/ស្រុកជូនពរអភិបាលខេត្តសៀមរាប ក្រុមការងារបានយកទៅចែកជូនក្រុមគ្រួសារ ដែលមករងចាំការព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ១៧៤នាក់ តាមរយៈក្រុមការងារខេត្ត និងយុវជន សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តសៀមរាប។

សូមបញ្ជាក់ថា៖ ជំនួបសម្ដែងការគួរសមក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាព វិស័យឯកជននានា វិស័យធនាគារ​ជុំវិញខេត្ត និងខាងតំណាងក្រុមហ៊ុនព្រលានយន្តហោះ​អន្តរជាតិអង្គរ (AIAI) ផងដែរ ដើម្បីជួបសម្ដែងការគួរសម និងជូនពរ នាឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤នេះ ខាងមុខ​ ៕