១៖ លោកអ្នកកើតខ្លាំជូត

បើជាមនុស្សប្រុសទំនាយថា៖
ក្នុងឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្កិជាទីស្រឡាញ់ ឬញាតិសន្ដាន ដែលមានគុណបំណាច់ លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ មានគេជួយឈឺឆ្អាលឲ្យអ្នកបានសាន្តសុខ បើទុកជាមានឧបសគ្គក្នុងការងារខ្លះ ក៏គង់នឹងសាបរលាបទៅវិញ បានដោយសារពេលនេះ មានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆាំ្ននេះអ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬធ្វើថ្មី តែមិនជាការសំខាន់ទេ។

បើជាមនុស្សស្រីទំនាយថា៖
ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះជាយ៉ាងនេះ ក៏ដោយអ្នកគង់បានសម្រេចក្នុងការ ដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ មិត្តភក្តិរបស់អ្នក ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកឱ្យខកខាតទុន ក្នុងរយៈឆាំ្ននេះអ្នកមិនគួរធ្វើ ដំណើរីផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។

២៖ លោកអ្នកកើតឆ្នាំឆ្លូវ៖

បើជាមនុស្សប្រុសទំនាយថា៖
ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះជាយ៉ាងនេះ ក៏ដោយអ្នកគង់បានសម្រេចក្នុងការ ដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ មិត្តភក្តិរបស់អ្នក ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកឱ្យខកខាតទុន ក្នុងរយៈឆាំ្ននេះអ្នកមិនគួរធ្វើ ដំណើរីផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។

បើជាមនុស្សស្រីទំនាយថា៖
ក្នុងឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្កិជាទីស្រឡាញ់ ឬញាតិសន្ដាន ដែលមានគុណបំណាច់ លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ មានគេជួយឈឺឆ្អាលឲ្យអ្នកបានសាន្តសុខ បើទុកជាមានឧបសគ្គក្នុងការងារខ្លះ ក៏គង់នឹងសាបរលាបទៅវិញ បានដោយសារពេលនេះ មានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆាំ្ននេះអ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬធ្វើថ្មី តែមិនជាការសំខាន់ទេ។

៣៖ លោកអ្នកកើតឆ្នាំខាល

បើជាមនុស្សប្រុសទំនាយថា៖
ក្នុងឆ្នាំនេះអ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញយ ក្នុងដំណើរការជីវិតធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់និងអធិករណ៍ ឲ្យមែនទែនហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណាៗ ដោយសេចក្តីឧស្សាហ៍ និងស្វាហាប់ចុងបំផុត អ្នកខំបំពេញឱ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញ ក្នុងរវាងអាយុប៉ុណ្ណេះ។

បើជាមនុស្សស្រីទំនាយថា៖
ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផល ជូនដល់កណ្ដាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទុស្តសារាយ យ៉ាងដូចម្ដេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ ថាបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្តាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធ នឹងផ្តល់សេចក្តីរំខានដល់អ្នក ក្នុងរយៈឆ្នាំនេះមួយចំនួន។

៤៖ លោកអ្នកកើតឆ្នាំថោះ

បើជាមនុស្សប្រុសទំនាយថា៖
ក្នុងឆ្នាំនេះ ជាឆ្នាំល្អប្រសើរណាស់ នឹងបានលាភធំ តែមុននឹងកើតលាភផល ត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងនាទីថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះនឹងបានមកពីទីឆ្ងាយ។ តែត្រូវខំរក្សាកាយឱ្យល្អក្រែងមានជំងឺតម្កាត់ខ្លះផង។

បើជាមនុស្សស្រីទំនាយថា៖
ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹ ងមានដល់លោកអ្នក ហើយបើលោកអ្នកចង់ ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភក្តិ ឬនាយចៅហ្វាយនាយជាធំ បុ្រងទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវ ប្រិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីនេះទៅនិន្ទា ឲ្យអ្នកឯណោះ ឮឬដឹង បើអ្នកបានតមប្រាដកក្នុងហេតុភេទបែបនេះ ឈ្មោះថាខ្លួនអ្នកបានដោះស្រាយ ពីការបែកបាក់រវាងមេត្រីភាព។

៥៖ លោកអ្នកកើតឆ្នាំរោង

បើជាមនុស្សប្រុសទំនាយថា៖
ឆ្នាំនេះ ជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផង ពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្តាលជាហេតុ ឲ្យមានសេចក្តីតឹងចង្អៀតខ្លះៗ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់ រង្គោះ រង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុក វានឹងធ្វើមោះមិនគាប់ឲ្យអ្នកមានសេចក្តីហ្មងមួររឿយៗ មួយវិញទៀតញាតិព័ន្ធ ឬមិត្តភក្តិនឹងកើតក្តីរង្គៀស ឫស្សាដល់អ្នកដោយបំពានលើផលល្អ និងសេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះ ចូរអ្នកកុំភ្លេចស្មារតីឲ្យសោះ បើយ៉ាងហោចណាស់ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។

បើជាមនុស្សស្រីទំនាយថា៖
ក្នុងឆ្នាំនេះ អ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាឲ្យបានល្អិតល្អន់ មែនទែន បើសិនជាមានការភ្លាត់អ្នកមុខជាត្រូវរងនូវអំពើសង្កត់សង្កិនយ៉ាងគួរឲ្យធរមានចិត្ត ចូរកុំគប្បីបញ្ចេញឈ្មោះបោះសម្លេង ជាត្លុកកំប្លែងលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឲ្យគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្ដីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយ ឲ្យបានទ្រព្យនឹងបានស្ដុកស្ដម្ភ។

៦៖ លោកអ្នកកើតឆ្នាំម្សាញ់

បើជាមនុស្សប្រុសទំនាយថា៖
ឆ្នាំនេះជាឆ្នាំ ដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឲ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នកល្អជាទីបំផុត បើអ្នកមានបំណង ធ្វើអ្វីមុខជាបានសម្រេចផលយ៉ាងមែនពិត ប៉ុន្តែថាអ្នកកុំផ្ដេកផ្ដួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឲ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង។

បើជាមនុស្សស្រីទំនាយថា៖
ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នក បានផលសម្រេចបំណងមែនពិត ប្រកបទៅដោយសេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះ ទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែង មានមុខនាទី អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះ គឺចោរកម្ម និងអគ្គីភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្ដាសាយ។

៧៖ លោកអ្នកកើតឆ្នាំមមី

បើជាមនុស្សប្រុសទំនាយថា៖
ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងនឹកស្មានមិនដល់ តែបើទោះទៅជាយ៉ាងនោះ ក៏ដោយក៏គង់តែនៅមានមនុស្សឫស្សា ចំពោះលទ្ធផលល្អរបស់អ្នកជានិច្ច នៅក្នុងរឿងនេះ អ្នកកុំខ្លាចឲ្យសោះ ព្រោះមានអ្នករង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹងខាងមុខនៃការ ដូចពោលនេះ ចូរអ្នក ប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយ មកលួងបញ្ចុះបញ្ចូលបញ្ចោរលើកជើងអ្នក ឲ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយសុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះចង្កេះគ្រេចឆ្អឹងខ្នង។

បើជាមនុស្សសីទំនាយថា៖
ក្នុងឆ្នាំនេះ អ្នកតោងតែកែកុន ប្រើសេចក្ដីពិនិត្យពិច្ឆ័យ ឲ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេអ្នក កុំសង្ឃឹមឡើយថានឹងបានកម្រៃផល ពីវង់ការបែបនោះឲ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារមានភ័យព្រួយឈឺថ្កាត់ ឬមានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅដ្ឋាន ជតារាសីអ្នកក្នុងឆ្នាំនេះ ពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្តីស្និទ្ធស្នាលរបស់លោក អ្នក និងផ្តល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែង ដោយប្រើសេចក្តីឆ្លៀវឆ្លាត និងសេចក្តីអង់អាចឲ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ។

៨៖ លោកអ្នកកើតឆ្នាំមមែ

បើជាមនុស្សប្រុសទំនាយថា៖
ក្នុងឆ្នាំនេះ អ្នកតោងតែកែកុនប្រើសេចក្ដីពិនិត្យពិច្ឆ័យឲ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថា នឹងបានកម្រៃផលពីវង់ការបែបនោះ ឲ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារមានភ័យព្រួយឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការ ក្នុងលំនៅដ្ឋាន ជតារាសីអ្នក ក្នុងឆ្នាំនេះពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្ដីស្និទ្ធស្នាល របស់លោកអ្នក និងផ្តល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្លះខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្លាត និងសេចក្តីអង់អាច ឲ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្ដិទាំងនេះទៅខ្លះ។

បើជាមនុស្សស្រីទំនាយថា៖
ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនោះ ក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្សា ចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះ អ្នកកុំខ្លាចឲ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃការដូចពោលនេះ ចូរអ្នកប្រយ័ត្នមនុស្ស មានទុក្ខទោសគ្របសង្កត់ ណាមួយមកបញ្ចុះបញ្ចូលបញ្ចោរលើកជើង អ្នកឲ្យចូលរួមការងារជាមួយគេទោះការងារនោះ មានសភាពយ៉ាងណាក៏ដោយសុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែងរែកពុន លើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងភ្លោះចង្កេះគេចឆ្អឹងខ្នង។

៩៖ លោកអ្នកកើតឆ្នាំវក

បើជាមនុស្សប្រុសទំនាយថា៖
ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នក បានផលសម្រេចបំណងមែនពិតប្រកបទៅដោយ សេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបា របស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះ ទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែង មានមុខនាទីអ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះ គឺចោរកម្មនិងអគ្គីភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្តាសាយ។

បើជាមនុស្សស្រីទំនាយថា៖
ឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឲ្យដល់ទីកន្លែងក្នុងឆ្នាំនេះ ជោគរាសីរបស់អ្នកល្អជា ទីបំផុតបើអ្នកមានបំណងធ្វើអ្វី មុខជាបានសម្រេចផលយ៉ាងមែនពិត។ ប៉ុន្តែថាអ្នកកុំផ្តេកផ្ដួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឲ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត។ នៅក្នុងបន្ទុកក្រុមគ្រួសារ មានសេចក្តីសុខយ៉ាងក្រៃលែង។

១០៖ លោកអ្នកកើតឆ្នាំរកា

បើជាមនុស្សប្រុសទំនាយថា៖
ក្នុងឆ្នាំនេះ អ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ដួងជតាត្រូវខាតបង់ឬត្រូវ មានធុរៈជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង។ បើអ្នកចង់ធ្វើអ្វីត្រូវ ពិចារណាមុខក្រោយ ឲ្យបានល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកមុខជាត្រូវរងនូវអំពើសង្កត់សង្កិនយ៉ាងគួរឲ្យធរមានចិត្ត ចូរកុំគប្បីបញ្ចោញឈ្មោះបោះសម្លេង ជាតួកំកំប្លែងលេង ជាមួយគេញយៗពេក ចូរខំបំពេញខ្លួន ឲ្យគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយចូរធ្វើសេចក្ដីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោរបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយ ឲ្យបានទ្រព្យ នឹងបានស្តុកស្តម្ភ។

បើជាមនុស្សស្រីទំនាយថា៖
ឆ្នាំនេះ ជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេអ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្ដូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែជាអាជិព ការនេះនឹងបណ្តជាហេតុឲ្យមានសេចក្តីនឹងចង្អៀតខ្លះៗ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានការ ស្កៀបមាស់រង្គោះរង្គើរដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុក វានឹងធ្វើមោះមិនគាប់ឲ្យអ្នកមានៗ មួយវិញទៀតញាតិព័ន្ធ ឬមិត្តភក្កីនឹងកើតជាក្តីរង្វាសឫស្សា ដល់អ្នកដោយបំពានលើផលល្អ និងសេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះ ចូរអ្នកកុំភ្លេចស្មារតីឲ្យសោះ បើយ៉ាងហោចណាស់ ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។

១១៖ លោកអ្នកកើតឆ្នាំច

បើជាមនុស្សប្រុសទំនាយថា៖
ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខ ជានឹងមានដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភក្កិឬនាយចៅហ្វាយនាយជាធំប្រុងទំនុកបម្រុង ដល់អ្នកតែថារឿងដែលអ្នក ត្រូវពិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីនេះទៅនិន្ទាឲ្យអ្នកឯនោះ ឮឬដឹងបើអ្នកបានតមប្រាដកក្នុងហេតុភេទបែបនេះ ឈ្មោះថាខ្លួនអ្នកបានដោះស្រាយ ពីការបែកបាក់រវាងមេត្រីភាព។

បើជាមនុស្សស្រីទំនាយថា៖
ក្នុងឆ្នាំនេះជាឆ្នាំល្អប្រសើរណាស់ នឹងបានលាភធំតែមុន នឹងកើតលាភផលត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវ បានទទួលមុខតំណែងនាទីថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ឯជោគលាភ ដែលអ្នកត្រូវបាននោះនឹងបានមកពីទីឆ្ងាយ។ តែត្រូវខំរក្សាកាយឱយល្អក្រែងមានជំងឺតម្កាត់ខ្លះផង។

១២៖ លោកអ្នកកើតឆ្នាំកុរ

បើជាមនុស្សប្រុសទំនាយថា៖
ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្ដាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទុស្តសារាយយ៉ាងដូចម្តេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ ថាបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្ដាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធ នឹងផ្តល់សេចក្តីរំខានដល់អ្នកក្នុងរយៈឆ្នាំនេះមួយចំនួន។

បើជាមនុស្សស្រីទំនាយថា៖
ក្នុងឆ្នាំនេះអ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូជួបប្រទះនឹងឧបសគ្គជាញឹកញយ ក្នុងដំណើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវតែខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់និងអធិករណ៍ឲ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណាៗ ដោយសេចក្តីឧស្សាហ៍ និងស្វាហាប់ចុងបំផុតអ្នកខំបំពេញ ឲ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះ បានទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញ ក្នុងរវាងអាយុប៉ុណ្ណោះ៕

ដកស្រង់ចេញពីសៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី របស់លោក អ៉ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល