(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ប្រគំតន្ដ្រី ខ្នាតធំប្រចាំឆ្នាំ២០១៦ នឹងចាប់ផ្ដើមនៅថ្ងៃទី ៨-១១ ខែកញ្ញាខាងមុននេះហើយ តើលោកអ្នកចង់រាំលេង កំសាន្តដែរជាមួយ និងឌីជេមកពីប្រទេសថៃឬទេ? សូមកុំភ្លេចចូលរាំ លេងកំសាន្តទាំងអស់គ្នានៅវិមានសុភមង្គល (ស្ទឹងមានជ័យ)។

ការប្រគំតន្ដ្រីនេះ មានការចូលរួមពីតារាចំរៀងល្បីៗ ប្រចាំនៅផលិតកម្មរស្មីហង្សមាស, ក្រុមកំប្លែង នាយពាក់មី និង ឌីជេ មកពីប្រទេសថៃចូលរួម ចាក់ភ្លេងកំសាន្តផងដែរ ដែលតារាចំរៀងរួមមាន  កញ្ញា ឱក សុគន្ធកញ្ញា, លោក នី រតនា ,លោក ថែល ថៃ, លោក ងួន ដេវីត និងអមជាមួយតារាជាច្រើនរូបទៀត ។

ពិសេសមានការដាក់ស្តង់តាំងពិព័រណ៍ពាណិជ្ជកម្ម កម្ពុជា-អន្តរជាតិ ចំនួន២០០ស្តង់ ដែលរៀបចំឡើងដោយ ក្រុមហ៊ុន មេក អាយឌា ខូអេលធីឌី(Make Idea Co.,Ltd), ទទួលការគាំទ្រពី ក្រសួងពាណិជ្ជកម្ម និងសហការជាមួយក្រុមហ៊ុន មេឌា អេកសិន ខូអេលធីឌី ក្នុងគោលបំណងដើម្បីបង្ហាញពីភាពរីកចម្រើន និងសក្កានុពលសេដ្ឋកិច្ចរវាង ប្រទេសសមាជិកអាស៊ាន និងបណ្ដាលប្រទេស អន្តរជាតិ  ដើម្បីរឹតចំណងមិត្តភាពទំនាក់ទំនង ផ្នែកពាណិជ្ជកម្មថែមទាំង ស្វែងយល់ពីចំនុចខ្លាំង និងចំនុចខ្សោយទៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា។

ជាងនេះទៅទៀតព្រឹត្តិការណ៍ នេះគឺជាវេទិការធុរៈកិច្ចសម្រាប់ទាក់ទាញ អ្នកវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីមកបណ្ដាក់ទុន និងពង្រីកទីផ្សាររបស់ខ្លួន ហើយបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិ ចូលរួមតាំង ពិព័រណ៌ផលិតផល និងសេវាកម្មរបស់ខ្លួនមានរយៈពេល៤ថ្ងៃ ដែលមានផលិតផល និងសេវាកម្មរួមមាន៖
- មានរថយន្ដទំនើបៗជាច្រើន និងម៉ូតូ
- ប្រព័ន្ធទូរស័ព្ទចល័ត ,ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូណិច
- សំលៀកបំពាក់, កាបូប, នាឡិកា ,គ្រឿងសំអាង
- ម្ហូបអាហារ, ភេសជ្ជៈ និងផលិតផលសុខភាព ។

អ្វីដែលអស្ចារ្យនោះ  ក៏មានការចាប់រង្វាន់ សម្រាប់អ្នកចូលរួមទស្សនារួមមានដូចជា ៖ ម៉ូតូ Zoomer X 2016, ទូរស័ព្ទដៃ I-phone 6, I-pad, កង់ម៉ាកចាយអិន និងរង្វាន់ជាច្រើនទៀត។

សូមចូលរួមឲ្យច្រើនកុះករទាំងអស់គ្នា ជាមួយនឹងព្រឹត្ដិការណ៍ខ្នាតអន្ដរជាតិមួយនេះ នៅវិមានសុភមង្គល (ស្ទឹងមានជ័យ)!

ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 015 717 717, 015 36 37 38, 015 737 737, 086 68 68 74 ៕