(ត្បូងឃ្មុំ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ អមដំណើរដោយលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅ និងសកម្មភាព ក្នុងការអនុវត្តន៍តាមផែនការរបស់ក្រសួងសុខាភិបាល តាមបណ្តាមណ្ឌលសុខភាពមួយចំនួន ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន សំណេះសំណាលលើកទឹកចិត្ត ណែនាំ និងក្រើនរំលឹកទាក់ទងទៅនឹងសកម្មភាពស្នូលសំខាន់ៗ ចំនួន៥ចំណុចរួមមាន៖

*ទី១៖ ការផ្តល់លទ្ធភាព និងការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍
*ទី២៖ ការតម្រង់ទិសឡើងវិញនៅការផ្តល់សេវាសុខភាព
*ទី៣៖ ការពង្រឹងសម្ថភាពបណ្តុះបណ្តាល
*ទី៤៖ ការពង្រឹងការគ្រប់គ្រងឱសថ និងថែទាំសម្ភារៈបរិក្ខាពេទ្យ
*ទី៥៖ ការងារអភិបាលកិច្ច និងគ្រប់គ្រង។

សូមជម្រាបថា ទីតាំងដែលលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានចុះទៅពិនិត្យ ចំនួន១០ទីតាំងរួមមានដូចជា៖ ស្រុកត្បូងឃ្មុំ នៅមណ្ឌលសុខភាពជីរោទី១, មណ្ឌលសុភាពបឹងព្រួល, មណ្ឌលសុភាពពាមជីលាំង, មណ្ឌលសុខភាពកំពង់ទ្រាស, មណ្ឌលសុខភាពព្រែកអាជី, មណ្ឌលសុខភាពទ្រា។ ស្រុកក្រូចឆ្មារ នៅមណ្ឌលសុខភាពប្រឆេះកណ្តាល, មណ្ឌលសុខភាពឈូក, មណ្ឌលសុភាពរកាពប្រាំទី១ និងមណ្ឌលសុភាពរកាពប្រាំទី២៕