(សៀមរាប)៖ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ​ខាងមុខនេះ​ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន ១៣៥គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកខេត្តសៀមរាប និងការដឹកជញ្ជូនពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញវិញ។

ដើម្បីផ្តល់ភាពងាយស្រួល រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងឱ្យប្រាប់ពីពេលវេលា និងទីតាំងចំណតដូចខាងក្រោម៖

១៖ ចេញដំណើរពីរាជធានីភ្នំពេញ មកខេត្តសៀមរាប ទីតាំងចំណតដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) រៀងរាល់ម៉ោង០៦៖៣០នាទីព្រឹក (ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មកទីតាំងចំណតមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្ដេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ)។

២៖ ចេញដំណើរពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញតាមពេលវេលា និងទីកន្លែងដូចខាងក្រោម ៖
* នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ចេញដំណើរនៅវេលាម៉ោង ១៤៖០០នាទីរសៀល
* ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ចេញដំណើររៀងរាល់ម៉ោង៦៖៣០ នាទីព្រឹក (ចេញដំណើរជាបន្តបន្ទាប់រហូតអស់រថយន្ត)
* ចេញដំណើរពីទីតាំងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្ដេចវិបុលបញ្ញា សុខ អាន(ផ្លូវ៦០ម៉ែត្រ) ទៅទីតាំងចំណតដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា)៕