(ភ្នំពេញ)៖ អ្នកប្រើប្រាស់បណ្តាញសង្គមឈ្មោះ «តា ទុំ» បានវិភាគថា ការផ្សព្វផ្សាយវាយប្រហារលើគម្រោងព្រែកជីកហ្វូនណនតេជោ ដែលលើកឡើងទាំងល្ងិតល្ងង់ថា «ព្រែកជីកហ្វូណនតេជោ នឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាម» នោះ កើតចេញមកពីការឃុបឃិតរវាងវៀតណាមជាមួយអាមេរិក ក្នុងការប្រឆាំងចិន។

តាមរយៈការចូល Comment លើផេករបស់ សម្តេចតេជោ ហ៊ុន សែន​, ហ្វេសប៊ុកឈ្មោះ «តា ទុំ» បានបញ្ជាក់ដូច្នេះថា៖ «តាមការស្រាវជ្រាវរបស់ខ្ញុំ រឿងនេះកើតចេញមកពីការឃុបឃិត រវាងវៀតណាមជាមួយអាមេរិកក្នុងការប្រឆាំងចិន។ វៀតណាមធ្លាប់ប្រឆាំងឡាវ លើការកសាងវារីអគ្គីសនីតាមដងទន្លេមេគង្គ ដែលវិនិយោគដោយចិន ទោះកន្លែងសាងសង់នោះនៅឃ្លាតឆ្ងាយពីវៀតណាមប្រមាណ ២០០០គីឡូម៉ែត្រក៏ដោយ។ ពេលនេះវៀតណាមប្រឆាំង ឬបារម្ភពីព្រែកជីកតេជោហ្វូណន ក្រោមហេតុផលការបះពាល់បរិស្ថានផង និងវត្តមានកងទ័ពចិនផង។ អ្នកបញ្ចេញការបារម្ភគឺវៀតណាម និងអាមេរិកដែលចុះផ្សាយដោយសាព័ត៌មានបរទេសនានាគោលដៅពិតប្រាកដគឺប្រឆាំងចិន»

ហ្វេសប៊ុកខាងលើបានបញ្ជាក់បន្ថែមថា «វៀតណាមបារម្ភខ្លាចមានការផ្លាស់ប្តូរចរន្តទឹកតែវៀតណាមខ្លួនឯងភ្លេចគិតថា ខ្លួនបានបំផ្លាញចរន្តទឹកទន្លេមេគង្គខ្លាំងជាងគេ។ ហេតុអ្វីបានជាខ្ញុំនិយាយថា វៀតណាមបំផ្លាញចរន្តទឹកខ្លាំងជាងគេ? ដើម្បីការបង្កបង្កើនផលកសិកម្មរបស់វៀតណាម ភាគីវៀតណាមបានជីកព្រែក និងលើកទំនប់យ៉ាងច្រើន។ នៅរៀងរាល់ទឹកជំនន់ចុងខែកក្កដា និងខែសីហាដើម្បីការពារស្រូវ និងដំណាំដែលមិនទាន់ទទួលផលវៀតណាមតែងបិទទំនប់កុំឱ្យទឹកចូលលិចស្រូវ និងដំណាំក្នុងទំនប់។ ការបិទនំនប់នេះហើយ ដែលធ្វើឱ្យស្ទះចរន្តទឹកហូរចូលទៅក្នុងសមុទ្រ។ ទឹកដែលមិនអាចហូរចុះទៅសមុទ្របង្កើតបានជាការខូចខាតលិចលង់ដល់កម្ពុជានៅខេត្តកណ្តាល ព្រៃវែង ស្វាយរៀង តាកែវ កំពតគឺខេត្តជាប់ព្រំដែនវៀតណាម និងមានឆ្នាំខ្លះទឹកជំនន់បានគំរាមកំហែងរាជធានីភ្នំពេញព្រោះទឹកចាល់ខ្លាំងដែលមិនហូរចូលទៅសមុទ្របានដោយសារទំនប់ក្នុងទឹកដីវៀតណាម»

ប្រៀបធៀបជាមួយព្រែកជីកតេជោហ្វូណន ដែលគ្មានការផ្លាស់ប្តូចរន្តទឹកបន្តិចណាសោះ វៀតណាមមិនគួរជំទាស់នឹងការជីកព្រែកនេះទេ។ ប្រសិនវៀតណាមជំទាស់ វៀតណាមគួររំលាយចោលទាំងអស់នៅទំនប់ណាដែលខ្លួនបានជីកដែលទំនប់នោះបង្កើតនៅការរាំងស្ទះដល់លំហូទឹកជំនន់ចុះទៅសមុទ្រដែលបង្កការខូចខាតដល់កម្ពុជា»

ក្នុងនាមជាជនជាតិកម្ពុជាម្នាក់ ហ្វេសប៊ុកខាងលើ បានផ្តាំទៅមេដឹកនាំវៀតណាម សូមគិតពីផលប្រយោជន៍កម្ពុជា និងឡាវ និងសូមបញ្ចប់នយោបាយចាប់ដៃជាន់ជើង ក្រោមយុទ្ធសាស្ត្រសហការជាមួយអាមេរិកប្រឆាំងចិន ដោយយកកម្ពុជាជាទីលានប្រយុទ្ធ៕