(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ បានឆ្លើយតបចំនួន៦ចំណុច ទៅកាន់អ្នកដែលផ្សាយបានប្រឌិតរឿងព្រែកជីកតេជោហ្វូណន ដោយចោទប្រកាន់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន​ សែន បានបញ្ជាក់ដូច្នេះថា៖ «បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេមកប្រឌិតរឿង ព្រែកជីកតេជោហ្វូណន ម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ។ ថ្ងៃនេះខ្ញុំចង់ដាស់តឿនដល់មិត្តភក្តិ ឬមិនមែនមិត្តភក្តិ លើចំណុចមួយចំនួនដូចខាងក្រោម៖

១៖ តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី?

២៖ កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ។

៣៖ ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

៤៖ តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?។

៥៖ ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ។

៦៖ ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។ព្រែកជីកនេះមិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និង ម្យ៉ាងទៀតយើងមានទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ។ យើងអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥ សូមនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះយើងបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្មការទន្លេមេគង្គរួចហើយ»។

សម្តេចបានអំពាវនាវកុំឱ្យមានការមួលបង្កាច់កម្ពុជា ក្នុងគោលបំណងប្រឆាំងចិនតទៅទៀត ដោយលើកឡើងថា៖ «យើងសូមអំពាវនាវ សូមកុំមួលបង្កាច់យើង ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយអី ឈប់បានឈប់ទៅ។ យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកឯងមើលងាយពួកខ្ញុំ»

ការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថា «ព្រែកជីក​ហ្វូណន​អាច​ជួយ​សម្រួល​វត្តមាន​យោធា​ចិន​ក្នុង​ទឹកដី​កម្ពុជា​កាន់តែ​ជ្រៅ»

Following a series of slanderous reports about the presence of Chinese troops at the Ream naval base, they now fabricate the story of the Techo Funan Canal, which falsely mentions that the canal will further facilitate the Chinese navy near the Vietnamese border even when the canal is still under construction.

Today I would like to remind friends or non-friends on the following points:

1. Cambodia needs Chinese troops for what?

2. Cambodia and Viet Nam are good neighbours and have good cooperation in all fields.

3. China and Viet Nam have good relations and are comprehensive strategic partners.

4. Why would Cambodia bring Chinese troops into its country, which violates the constitution? And why would China bring its troops to Cambodia, which is contrary to the principle of respect for Cambodia's independence?

5. In addition to Article 53 of the Constitution, which prohibits Cambodia from having foreign military bases on its territory, Article 55 clearly states that any treaty and agreement incompatible with the independence, sovereignty, territorial integrity, neutrality and national unity of the Kingdom of Cambodia shall be eliminated. This makes it clear that no agreement can be implemented if it is not in line with Cambodia's independence and sovereignty, as the Constitution has already been repealed.

6. The Techo Funan Canal purely serves socio-economic benefit as it provides more waterways to the southwestern Cambodia additional to the existing transport routes along the Mekong River. This vital infrastructure facilitates agricultural activities by providing water for crop cultivation, is good for water management during the rainy season, and increases freshwater fish production, among other benefits.

This canal has no impacts on the flow of the Mekong River as it does not connect directly to the Mekong but rather to the Bassac River. Measures such as sluice gates prevent freshwater from entering the sea, in adherence to the 1995 Mekong Agreement. We follow the 1995 Mekong Agreement. Please ask the Mekong River Commission because we have already informed the Mekong River Commission this agreement.

We call on you not to slander us in order to oppose China in accordance with the geopolitical strategy. We also think of our national interests just as you do, and it does not mean that your brains are better than us. Fortunately, you were born in a rich country and we were born in a poor country. That’s why you look down on us.