(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «សិទ្ធិទទួលព័ត៌មាន» ជំនាន់ទី២  នៅវិទ្យាស្ថានសារគមនាគមន៍កម្ពុជា។

វគ្គបណ្តុះបណ្តាល ត្រូវបានធ្វើឡើង ក្រោមកិច្ចអនុវត្តន៍អនុគម្រោង «បង្កើនការទាមទារសិទ្ធិទទួលព័ត៌មានពីវិស័យប្រព័ន្ធផ្សព្វផ្សាយ»។ ពិធីនេះ ក៏មានវត្តមានលោកស្រី Anne Lemaistre តំណាងអោយអង្គការ UNESCO ចូលរួមផងដែរ៕