(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដី​ជូន​ដំណឹង​ស្ដី​ពី ការ​ជ្រើសរើស​និស្សិត​នារី​ចំនួន ១៣០នាក់ មក​ស្នាក់​នៅ​បណ្តោះ​អាសន្ន​​ នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​ ក្នុង​ឆ្នាំ​សិក្សា២០១៦-២០១៧។

កាលបរិច្ឆេទ​​ទទួលពាក្យ ចាប់​ពី​ថ្ងៃ​ផ្សាយដំណឹង​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ទីកន្លែង​យក និង​ទទួល​ពាក្យ នៅគ្រឹះស្ថាន​ឧត្តម​សិក្សា ​ដែល​បេក្ខនារី​កំពុង​​សិក្សា៕