(ថៃ)៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការអនុវត្តអភិបាលកិច្ចល្អរបស់សភា» (Workshop on Parliamentary Good Governance Practices) ដែលរៀបចំដោយលេខាធិការដ្ឋានព្រឹទ្ធសភា នៃព្រះរាជាណាចក្រថៃ និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia)។

គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោតលោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ រួមនឹងលោក ឃឹង នុភាព, លោក ញឿន រ៉ាដែន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភាអមដោយលោក លី ម៉េងទីត ប្រធានការិយាល័យអាស៊ាន-អាយប៉ា ជាជំនួយការ ដែលបានធ្វើឡើងនាថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅសាលសន្និសីទព្រឹទ្ធសភាថៃ ទីក្រុងបាងកក ប្រទេសថៃ។

*ថ្ងៃទី១៖ អង្គសិក្ខាសាលាបាន បានចែករំលែកនូវបទបង្ហាញអំពី «ការអនុវត្តអភិបាលកិច្ចល្អរបស់សភា»/ (Parliamentary Good Governance Practices» របស់សភាសមាជិកអាយប៉ា

*ថ្ងៃទី២៖ អង្គសិក្ខាសាលាបានចែករំលែកនូវបទបង្ហាញអំពីក្រមសីលធម៌របស់សភាបារាំង សភាអាមេរិកនិងសភាស៊ុយអែត

សិក្ខាសាលាមានគោលបំណង៖

១៖ ប្រៀបធៀបការអនុវត្តអភិបាលកិច្ចសភា និងក្រមសីលធម៌របស់សភាផ្សេងៗនៅតំបន់អាស៊ី ក្នុងក្របខ័ណ្ឌនយោបាយ និងរដ្ឋធម្មនុញ្ញផ្សេងៗគ្នា
២៖ ពិភាក្សាអំពីរបៀបអនុវត្តអភិបាលកិច្ចផ្សេងៗគ្នា រួមទាំងក្រមសីលធម៌របស់សភា អាចត្រូវបានអនុវត្តនៅក្នុងសភាជាន់ខ្ពស់ និងសភាជាន់ទាបនៃសភាសមាជិកអាយប៉ា
៣៖ ពិភាក្សាអំពីជម្រើសលើការបង្កើតក្រមសីលធម៌/គោលការណ៍ណែនាំ ដោយសង្កត់ធ្ងន់លើគោលការណ៍អភិបាលកិច្ចល្អនៃតម្លាភាព និងគណនេយ្យភាព
៖ ដើម្បីពិភាក្សាបន្ថែមអំពីជំហានបន្ទាប់ដែលបានផ្ដល់អនុសាសន៍ ដែលអាចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ៕