(ភ្នំពេញ)៖ យោងតាមគេហទំព័រអគ្គស្នងការនគបាលជាតិ បានឲ្យដឹងថានៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើយចំនួន១៨លើក (យប់១១លើក) បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦នាក់ របួសធ្ងន់ចំនួន១៧នាក់ និងរបួសស្រាលចំនួន១៤នាក់​

គ្រោះថ្នាក់ទាំង១១លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ដសរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្ដធុនតូចចំនួន៦គ្រឿង រថយន្ដថុនតូចចំនួន១គ្រឿង​ ហើយមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿនចំនួន១០លើក​ បត់គ្រោះថ្នាក់១លើក​ មិនប្រកានស្ដាំ៣លើក​ ប្រជែង៣លើក​ ស្រវឹង១លើក​ មិនគោរពសិទ្ធ២លើក​ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចំនួន២៥នាក់

នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៣,៣៧៥​គ្រឿង ក្នុងនោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ១,២៤៩​គ្រឿង និង​ពិន័យ​សរុប ចំនួន ២,១២៦​គ្រឿង៕