(កំពង់ចាម)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណ៍ជាតិឆ្នាំរោង ឆសឹក ព.ស ២៥៦៨ គ.ស ២០២៤ ខាងមុខនេះ និងយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ប៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំ «សង្ក្រាន្តកំពង់ចាម» ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ។

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា «ដើម្បីចូលរួមអបអរសាទរស្វាគមន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្ត នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ចាម» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារមុខសាលាខេត្តកំពង់ចាម ចាប់ពីម៉ោង ១៤.០០នាទីតទៅ និងនៅតាមទីតាំងរមណីយដ្ឋាន ទីវត្តអារាមនានា ក្នុងខេត្តកំពង់ចាម»។

បើតាមរដ្ឋបាលខេត្ត, ស្របពេលដែលកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមឆ្នាំថ្មីនេះ នឹងផ្ដល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណជន្លួ ភ្ញៀវជាតិ អន្តរជាតិ មកចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «មហោទរាទេវី» ហើយក៏ជាឱកាសដ៏ល្អសំម្រាប់ការជួបជុំ ក្រុមគ្រួសាររបស់បងប្អូនប្តីជាពលរដ្ឋ។

ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមរយៈពេល ៤ថ្ងៃ រដ្ឋបាលខេត្តនឹងមានរៀបចំលេងល្បែងប្រជាប្រិយ និងការប្រគុំតន្ត្រីសម័យនាពេលរាត្រី ជូនបងប្អូនមកចូលរួម៉ទស្សនា និងលេងកម្សាន្តសប្បាយក្រោមម្លប់សុខសន្តិភាព។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិ អន្តរជាតិ អញ្ជើញមកកម្សាន្តសប្បាយឱ្យបានច្រើនកុះករនៅខេត្តកំពង់ចាមតាមទីតាំងរៀបចំសង្ក្រាន្តកំពង់ចាម់ ដើម្បីជាការចូលរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់របស់យើង៕