(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានរៀបចំកិច្ចប្រជុំ នៅអគារ PH Grand Hall ដើម្បីពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងពង្រឹងផែនការអនុវត្តនាឆ្នាំបន្ទាប់។

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយលោកមេធាវី គី តិច និងមានការចូលរួមពីអនុប្រធាន សមាជិក សមាជិកា ក្រុមមេធាវីមកពីគ្រប់ក្រុម រាជធានី-ខេត្ត ទូទាំងប្រទេស។

គួររំលឹកថា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយកិត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្កើតឱ្យមានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែននេះឡើង គឺក្នុងគោលបំណងឱ្យជួយ ផ្តល់សេវ៉ាពិគ្រោះ និងការពារក្តីជូនស្ត្រីទន់ខ្សោយ ងាយរងគ្រោះ ខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ និងក្នុងគោលបំណងរួមចំណែកលើកកំពស់វិស័យយុត្តិធម៌ ធានាបាននូវយុត្តិធម៌ស្មើភាពក្នុងសង្គម ។

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មានវត្តមាននៅគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេស បានបំពេញភារកិច្ចដោយស្ម័គ្រចិត្ត និងទទួលបានការគាំទ្រថវិកាឧបត្ថម្ភផ្ទាល់ ពីសម្តេចតេជោសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការបំពេញបេសកកម្មការងារ៕