(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានប្រមូលក្រុមក្មេងសិស្សសាលាដែលប្រមូលផ្តុំគ្នាលេងបាញ់ទឹក និងបង្កភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធា្នប់សាធារណះនៅមូលដ្ឋានខណ្ឌទួលគោក។

សមត្ថកិច្ចបានបញ្ជាក់ថា សិស្សគេចសាលាដែលប្រមូលផ្ដុំគ្នាធ្វេីឲ្យបាត់សណ្តាប់ធ្នាប់ លេងបាញ់ទឹកជិះម៉ូតូប្រដេញគ្នាតាមដងផ្លូវមកធ្វើការអប់រំសរុប ចំនួន១១៣ ក្នុងនោះប្រុស៨៩នាក់ ស្រី២៤នាក់ មកពី១៦វិទ្យាល័យ, ម៉ូតូចំនួន៥១គ្រឿង និងកាំភ្លើងជ័រសម្រាប់បាញ់ទឹក៤ដើម។

យុវជន យុវតីទាំងអស់នេះ សកម្មភាពបានប្រមូលផ្តុំគ្នា នៅតាមដងផ្លូវក្បែរវិទ្យាល័យជាស៊ីមសាមគ្គី ដោយធ្វើសកម្មភាពជិះម៉ូតូប្រដេញគ្នា ស្រែកហូកញ្ច្រៀវបាញ់ទឹកដាក់គ្នា, គប់ទឹក ដេញបាតម្សៅ ជិះម៉ូតូគ្មានពាក់សុវត្ថិភាព ដោយឃើញសកម្មភាពអានាធិបេយ្យដូចនេះទើបសមត្ថកិច្ចធ្វើការអញ្ជើញមកធ្វើរអប់រំណែនាំដូចខាងក្រោម៖

*ទី១៖ ផលប៉ះពាល់គ្រឿងញៀន
*ទី២៖ ក្រុមក្មេងទំនើង
*ទី៣៖ ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក
*ទី៤៖ បញ្ឈប់ការលេងគប់ទឹកបាតម្សៅខាងលើ៕