(ភ្នំពេញ)៖ នាថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៤ សាលាញូវហ្គេតវ៉េ អន្តរជាតិបានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងសាលាញូវហ្គេតវ៉េ អន្តរជាតិ។ 

គោលបំណងនៃការចុះអនុសរ្សរណៈនេះ គឺដើម្បីចូលរួមចំណែកក្នុងការជំរុញការបណ្តុះបណ្តាលធនធានភាសាចិន និងពង្រឹងទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ហៅកាត់ថា CIRAC និងសាលាញូវហ្គេតវ៉េអន្តរជាតិ ហៅកាត់ថា NGIS

បានសម្រេចបង្កើតអនុស្សរណៈនៃការយោគយល់គ្នានេះឡើងដោយឈរលើស្មារតីមិត្តភាព និងទទួលអត្ថប្រយោជន៍ទៅវិញទៅមកដោយអនុវត្តកចិ្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូររវាងគ្រូ និង សិស្សនៃភាគីទាំងពីរក្នុងការបង្រៀន ឬផ្លាស់ប្តូរសកម្មភាពផ្នែកវប្បធម៌កម្ពុជា-ចិន។

សាលាញូវហ្គេតវ៉េ អន្តរជាតិ ជាអ្នកបណ្តុះបណ្តាល និងរៀបចំសិស្សដើម្បីត្រៀមប្រឡងវាស់ស្ទង់កម្រិតភាសាចិន HSK, HSKK និងYCT ដែលរៀបបចំដោយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភា កម្ពុជា ហើយសញ្ញាបត្រភាសាចិនដែលសិស្សទទួលបាន គឺចេញដោយរដ្ឋាភិ   បាលនៃសាធារណរដ្ឋប្រជាមានិតចិន និងទទួលស្គាល់ជាអន្តរជាតិ។