(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីស្ដីទី សម្ដេចក្រឡហោម ស ខេង និង​សម្តេច​ព្រះ​ឧត្តម​វង្សា​មួង រ៉ា បានផ្ដល់ភ្លើងបូជាសព ឪពុកក្មេករបស់ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន  នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។

សូម​បញ្ជាក់ថា ឪពុកក្មេងរបស់លោកឧបនាយករដ្ឋមន្ត្រី ឧបាសក ម៉ៅ មួន បានទទួលមរណភាពនៅរសៀលថ្ងៃទី០២​ ខែកញ្ញាកន្លងទៅនេះ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ ហើយបានរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី នៅភូមិគ្រឹះក្នុងបុរី ហ្រ្កេនភ្នំពេញ៕