(ភ្នំពេញ)៖ ក្នុងនាមជាអ្នកជំនាញសារព័ត៌មានជិត៤០ឆ្នាំ និងជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) ផងលោក ម៉ារ យ៉ារិទ្ធិ បានលើកឡើងថា «វាមិនខុសទេសម្រាប់ការនិយាយភាសាជាតិ លាយឡំភាសាបរទេស។ ប៉ុន្តែគួរប្រើប្រាស់ភាសាជាតិសុទ្ធ ឬបរទេសសុទ្ធ នៅពេលនិយាយក្នុងវេទិការសាធារណៈ»។ លោកលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមលោក ម៉ារ យ៉ារិទ្ធិ ការនិយាយភាសាលាយឡំ គឺជារឿងទូទៅ ដែលបានកើតឡើងលើសង្គមគ្រប់ប្រទេស វាក៏អាចបង្ហាញពីចំណេះដឹងផ្នែកភាសានៃបុគ្គលនីមួយៗផងដែរ។ ប៉ុន្តែករណីនេះ ត្រូវបានគេវែកញែកជាពីរដាច់ដោយឡែក ដែលអាចថាជារឿងខុសផង ឬមិនខុសក៏បាន។ យ៉ាងណាមិញការនិយាយភាសាឡំ មិនខុសទេនៅក្នុងករណីនិយាយបែបទូទៅ ក្នុងទំនាក់ទំនងបុគ្គល និងបុគ្គល។ ប៉ុន្តែបើសិនជាយើងនិយាយភាសាលាយឡំ នៅក្នុងកម្មវិធីផ្លូវការ ឬវេទិការសាធារណៈ នោះជារឿងមិនសមរម្យឡើយ ដោយសារតែការប្រើភាសាលាយឡំក្នុងចំនួនច្រើន វានឹងធ្វើឲ្យពិបាកស្ដាប់ទាំងសងខាង (អ្នកស្ដាប់ភាសាជាតិ និងអ្នកស្ដាប់ភាសាអន្តរជាតិ)។ ដូច្នេះគួរជ្រើសភាសាមួយច្បាស់លាស់ នៅក្នុងការនិយាយលើវេទិការសាធារណៈ និងវេទិការផ្លូវការ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាខាងក្រោមដូចតទៅ៖