(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ នាព្រឹកថ្ងៃទី២៤ ខែមីនា មីនា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ឃាត់ខ្លួនបានមនុស្ស ៣នាក់ រួមទាំងវត្ថុតាងមួយចំនួន។

នៅក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ បានចាប់ឃាត់ខ្លួនមនុស្ស ៣នាក់ រួមទាំងវត្ថុតាងចាប់បានមាន់៣ក្បាល ខ្លាឃ្លោ១ឈុត បៀរ ១ហូ និងម៉ូតូ ៤គ្រឿង ហើយសម្រាប់មនុស្ស និងវត្ថុតាមទាំងនេះត្រូវបានបញ្ជូនទៅអធិការរដ្ឋានគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕