(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ បានចេញផ្សព្វផ្សាយវីដេអូស្ដីពីជំងឺគ្រុនឈាម និងយុទ្ធសាស្ដ្រទប់ស្កាត់ជំងឺគ្រុនឈាម ខណៈដែលជំងឺមួយនេះនៅតែបញ្ហាសុខភាពសាធារណៈនៅកម្ពុជា។

តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បានឱ្យដឹងថាករណីជំងឺគ្រុនឈាមគិតត្រឹមដើមឆ្នាំ២០២៤នេះ មានជាង៣ពាន់ករណី។ បើគិតត្រឹម៩សប្ដាហ៍ដើមឆ្នាំ២០២៤ អ្នកជំងឺគ្រុនឈាមជាង១ពាន់ករណីហើយ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងឱកាសនេះក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូសខ្លាញី ដែលជាប្រភពនៃការចម្លងជំងឺគ្រុនឈាម។

សូមទស្សនាវីដេអូទាំងស្រុងពីវិធានការទប់ស្កាត់ជំងឺគ្រុនឈាម៖