(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ការប្រឡងជ្រើសរើសបក្ខជនចូល បម្រើការងារក្នុងក្រមខ័ណ្ឌ មន្ដ្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ វេលាម៉ោង១៖៣០នាទីរសៀល នៅមណ្ឌលប្រឡង សាលាភូមិន្ទរដ្ឋបាល ដែលមានទីតាំងអគារលេខ ១៧ផ្លូវឧញ៉ា ញឹក ជូឡុង ផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

ព័ត៌មានលម្អិតសូមអានលិខិតខាងក្រោម៖