(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ លោកស្រី ឈាង ស្រីនាថ ជាភរិយារបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងសហការី បានចុះសាកសួរសុខទុក្ខមន្រ្តីនគបាលជាតិ ដែលមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ចំនួន៧នាក់ ក្នុងស្រុកចំនួន៤ មានស្រុកចំការលើ ស្រុកចំការលើ ស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ។

ក្នុងឱកាសនោះ លោកស្រី ឈាង ស្រីនាថ ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកឧត្តមសេនីយស្នងការ ឧបត្ថម្ភដល់មន្ត្រីនគរបាល ក្នុងម្នាក់ទទួលបានថវិកា ចំនួន២៥មុឺនរៀល អង្ករ២០គីឡូ ទឹកដោះគោឆៅ១យួ ទឹកសុទ្ធ១កេស និងមី១កេស ដើម្បីជួយសម្រួលដល់ការខ្វះខាតរបស់បងប្អូនដែលកំពុងជួបការលំបាក។

នេះគូសបញ្ជាក់ឲ្យឃើញថា សុខទុក្ខរបស់កងកម្លាំងនគរបាលជាតិ គឺទទួលបានការគិតគូរ យកចិត្តដាក់យ៉ាងសំខាន់ពីសំណាក់លោកឧត្តមសេនីយ៍ស្នង និងតាមរយៈសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលមានលោកស្រី ឈាង ស្រីនាថ ជាប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម៕