(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិន័យ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព របស់សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។

ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីនាពេលថ្មីៗនេះ តាមរយៈការបង្ហោះព័ត៌មាន នៅតាមបណ្តាញសង្គមនានា ដោយមានកុមារ និងយុវជនមួយចំនួនបានរាំលេងតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ដែលសកម្មភាពនេះ បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពនៅតាមដងផ្លូវសាធារណៈ និងអាចបង្កភាពអាណាធិបតេយ្យ នៅតាមដងផ្លូវសាធារណៈ ឬអាច បណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕

សូមអានសេចក្តីណែនាំរបស់ក្រសួងអប់រំទាំងស្រុង៖