(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិ ស្តីពីការរក្សាសន្តិភាព ក្នុងក្របខណ្ឌ របស់អង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៦នេះ។

កិច្ចប្រជុំនេះ រៀបចំដោយក្រសួងការពារជាតិអង់គ្លេស សហការជាមួយ អ.ស.ប ដែលមានប្រទេសចំនួន ៨០ចូលរួម ក្នុងនោះ ប្រទេសអាស៊ានមាន ០៦ប្រទេស គឺកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងរៀតណាម។ កិច្ចប្រជុំខាងលើនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។

ក្នុងអំឡុងពេញអញ្ជើញទៅបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ គ្រោងនឹងជួបពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តីការពារជាតិអង់គ្លេសផងដែរ៕