(ភ្នំពេញ)៖ នៅរយៈពេលចុងក្រោយនេះយើងឃើញថា មានការចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាពរបស់យុវជន ពាក់ព័ន្ធនឹងឥរិយាបថ ក៏ដូចជាការនិពន្ធបទចម្រៀងមានន័យអាសអាភាស និងការនិយាយភាសាខ្មែរលាយឡំនិងភាសាបរទេសច្រើនខ្លាំង ក្នុងវេទិការសាធារណៈ។ ឥរិយាបថ ទាំងនេះត្រូវបានរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលមានទិន្នាការអភិរក្សនិយម និងអ្នកជំនាញសង្គមទស្សនវិទ្យាជាដើម។

តើឥរិយាបថ មួយចំនួនរបស់យុវជនលើបណ្ដាញសង្គមទាំងនេះ ពិតជាអាចជះឥទ្ធិលពលអវិជ្ជមានធ្ងន់ធ្ងរលើសង្គមខ្មែរ ឬ យ៉ាងណា?

ដើម្បីបកស្រាយលើប្រធានបទនេះ វាគ្មិន ២រូប គឺលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនៈវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា និង លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News នឹងចូលរួមកិច្ចពិភាក្សារបស់ Fresh Talk ដែលផ្សាយផ្ទាល់ នាម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤នេះ៕