(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត នៅសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតុឡាវ។ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសមាជិក សម្តេចតេជោ ហ៊ុន សែន  បានប្តេជ្ញាថានឹងខិតខំចូលរួមចំណែកដើម្បី ភាពជោគជ័យនៃគ្រួសារអាស៊ាន។

កិច្ចប្រជុំកំពូលអាស៊ាននឹងធ្វើឡើងរយៈពេល៣ថ្ងៃ នៅថ្ងៃទី០៦ ដល់ ថ្ងៃទី០៨ ឆ្នាំ២០១៦។  

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook ថា «កម្ពុជាក្នុងឋានៈជាសមាជិកប្រកបដោយការទទួលខុសត្រូវ និងខិតខំចូលរួមចំណែក ដើម្បីជោគជ័យនៃគ្រួសារ​អាស៊ាន អាស៊ានបូក៣ អាស៊ាន បូក១ និងអាស៊ីបូពា៍»។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត នៅប្រទេសឡាវនាពេលនេះ រយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៦ ដល់ ថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០១៦ ដោយមានជាង១០អង្គប្រជុំនៃថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល បន្ទាប់ពីការប្រជុំរាប់សិបលើក នៃថ្នាក់ឧត្តមមន្ត្រី និងថ្នាក់រដ្ឋមន្ត្រី នឹងត្រូវយកមកអនុម័តិនៅក្នុងអង្គប្រជុំនេះ៕