(ចិន)៖ ដំណើរមកចូលរួមកិច្ចប្រជុំ G20 របស់លោក បារ៉ាក់ អូបាម៉ា ហាក់មិនបានទទួលការស្វាគមន៍យ៉ាងខ្ពស់មុខខ្ពស់មាត់ ដូចបណ្តាមេដឹកនាំដទៃៗទៀតនោះឡើយ ដោយលោក និងប្រតិភូ ត្រូវបានទទួលស្វាគមន៍ដោយការដើរលើថ្នល់កៅស៊ូ មិនមែនកម្រាលព្រំពណ៌ក្រហម មានប៉ាក់ដោយក្បាច់ក្បូរនោះឡើយ។ មេដឹកនាំកំពូលផ្សេងៗទៀតសុទ្ធសឹងតែទទួលស្វាគមន៍ដោយកម្រាលព្រំក្រហម លើកលែងតែប្រធានាធិបតី អូបាម៉ា មិនមានព្រំក្រហមនោះទេ។

លោកស្រី ស៊ូសាន រ៉ៃស៍ ដែលជាទីប្រឹក្សាសន្តិសុខជាតិ បែរជាទៅទាស់សម្តីជាមួយមន្ត្រីរដ្ឋាភិបាលចិន ដែលឈរទទួលដំណើរលោក អូបាម៉ា ដោយទំនង ជាមន្ត្រីចិនរូបនោះ បានស្រែកពាក្យមិនសមរម្យទៅកាន់ក្បួនចុះពីលើយន្តហោះរបស់មេដឹកនាំអាមេរិករូបនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺលោក អូបាម៉ា មិនបានចុះតាមជណ្តើរមានក្រាលកម្រាលក្រហមនោះឡើយ ដោយលោកចុះតាមជណ្តើរពេលគ្រាមានអាសន្នទៅវិញ (ដូចក្នុងវិដេអូ)៕