(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី​៤​ ខែកញ្ញា​ ឆ្នាំ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បាន​បង្ក្រាបបទល្មើស​ជួញដូរ​ /​រក្សា​ទុក​ និង​ប្រើប្រាស់​ ១១​ករណី​ ​ឃាត់មនុស្ស​៣១​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១៦​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​១៥​នាក់ រឹបអូស​មេ​តំ​ហ្វេ​តា​មីន ​(ice) ១៥.៥៩​ក្រាម, ៤​កញ្ចប់​ធំ​ និង​១០​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន​ (wy)៥​គ្រាប់​។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ​ប​ង្រា្ក​ប​៣​ករណី​​ឃាត់ខ្លួន​៣​នាក់, ​កំពង់ចាម ​ប​ង្រា្ក​ប​២​ករណី ​(១​ដីកា​) ឃាត់ខ្លួន​៦​នាក់​, បន្ទាយ​មាន​ជ័យ ប​ង្រា្ក​ប​២​ករណី​ឃាត់ខ្លួន​១៣​នាក់​, ​កំពង់ស្ពឺ​ ប​ង្រា្ក​ប​១​ករណី​ឃាត់ខ្លួន​ម្នាក់, ​តាកែវ ប​ង្រា្ក​ប​១​ករណី​ឃាត់ខ្លួនម្នាក់, ​ឧត្តរមានជ័យ​ ប​ង្រា្ក​ប​១​ករណី​ ​ឃាត់ខ្លួនម្នាក់​ និង ​សៀមរាប​ ប​ង្រា្ក​ប​១​ករណី​​ឃាត់ខ្លួន៦​នាក់​៕​