(ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី០​៤​ ខែកញ្ញា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៧​លើក​ (​យប់​៥​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​​ រង​របួសធ្ងន់​៥​នាក់ និង​រង​របួសស្រាល​៣​នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។​

​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៧​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន៩​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៥​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង​​​,​ ថ្មើរជើងម្នាក់​,​ កង់​១​គ្រឿង​ ។​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​២​លើក​,​ បត់​គ្រោះថ្នាក់​២​លើក​,​ ស្រវឹង​១​លើក​,​ ងងុយដេក​១​លើក​ មិន​គោរព​សិទ្ធិ១​លើក​ ក្នុង​នោះ​អ្នក​មិន​ពាក់មួកសុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៦​នាក់​។​

នៅ​ថ្ងៃ​ទី​៤​ ខែកញ្ញា​ ឆ្នាំ​២០១៦​ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ២,១២២​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ៧៥៣​គ្រឿង​ និង​ពិន័យ​សរុប​ ចំនួន​ ១,៣៦៩​គ្រឿង​ ៕​