(ភ្នំពេញ)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី១ នៃក្រុមការងារអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ «THE 1st ASEAN WORKING GROUP ON ANTI-ONLINE SCAM MEETING»។

កិច្ចប្រជុំនេះធ្វើឡើង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឧត្តមមន្ត្រីឌីជីថលអាស៊ាន(ADGSOM) អមដោយប្រតិភូនៃបណ្តាប្រទេសជាសមាជិក ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យានិងព័ត៌មានអាស៊ាន (Asean ICT Centre) និងតំណាងលេខាធិការដ្ឋានអាស៊ាន នៅសណ្ឋាគារភ្នំពេញ៕