(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងពីការទទួលស្គាល់ការចុះបញ្ជីរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ (ម.អ.ជ.) ឬ SKILLS DEVELOPMENT FUND (SDF) ជាបរធនបាលកិច្ចសាធារណៈស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

មូលនិធិអភិវឌ្ឍន៍ជំនាញ (ម.អ.ជ.) ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣៕