(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ គឺជាចំណុចចាប់ផ្ដើមនៃសោកនាដកម្មដ៏អាក្រក់បំផុតសម្រាប់កម្ពុជា ដែលជាចំណុចនេះការធ្លាក់ចូលក្នុងភ្លើងសង្គ្រាម និងឈានដល់ទៅដល់ការបំផ្លិចបំផ្លាញ ប្រល័យពូជសាសន៍ឯងដ៏ឃោឃៅ។

តាមរយៈថ្ងៃប្រវត្តិសាស្ដ្រដ៏ឈឺចាប់មួយនេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ដោយចង់បង្ហាញអំពីមេរៀនប្រវត្តិសាស្ដ្រឲ្យយុវជនជំនាន់ក្រោយ បានស្គាល់ច្បាស់អំពីឥទ្ធិពលនៃសង្គ្រាម។

លោក ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖

«១៨ មីនា ១៩៧០ ជាចំណុចចាប់ផ្តើម នៃសោកនាដកម្មដ៏អាក្រក់បំផុតសម្រាប់កម្ពុជា។ ប្រជាជាតិកម្ពុជា បានធ្លាក់ក្នុងរណ្តៅនៃភ្លើងសង្រ្គាម ដែលនាំដល់ការបំផ្លិចបំផ្លាញ និងរបបប្រល័យពូជសាសន៍ ស្ទើរតែបាត់បង់ចេញពីផែនទីពិភពលោក។

មេរៀនប្រវត្តិសាស្រ្តមួយនេះ បានបង្រៀនយើងឲ្យស្គាល់ច្បាស់ពីឥទ្ធិពល នៃសង្រ្គាម និងគ្រោះថ្នាក់នៃការបែកបាក់ជាតិ។ យើងទាំងអស់គ្នា ជាអ្នកជំនាន់ក្រោយត្រូវស្វែងយល់ពីតម្លៃ នៃសន្តិភាព និងស្រលាញ់សន្តិភាព ដែលត្រូវបានកសាងឡើងវិញយ៉ាងលំបាកបំផុត»៕