(ព្រៃវែង)៖ លោក សេង គន្ធ តំណាងលោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង និងលោក ហែម ដារិទ្ធិ អនុប្រធាន ស.ស.យ.ក ខេត្តព្រៃវែង នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ បានដឹកនាំក្រុមការងារ យុវជន ចុះចែកមួកសុវត្តិភាព ជូន ស.ស.យ.ក ស្រុក ភូមិ សិស្សានុសិស្ស បិទស្ទីកឃឺ ព្រមទាំងចុះសួរសុខទុក្ខ ចែកអំណោយសម្ភារៈ ថវិកា ជូនប្រជាពលរដ្ឋក្នុង ភូមិបឹងជ័រ និងភូមិឈើទាល ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ក្នុងឱកាសនោះ សមាជិក សមាជិកា នៃ ស.ស.យ.ក ស្រុក-ភូមិ និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ២០០នាក់ ដោយម្នាក់ទទួលបានមួកសុវត្ថិភាពម្នាក់១ផងដែរ រីឯពលរដ្ឋមានជីវភាពខ្វះខាត​៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ថវិកា១០០,០០០រៀល និងកម្លាំងការពារ ក្នុងម្នាក់២០០,០០០រៀល សរុប៣,៧៦៥,០០០រៀល៕