(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី៣​ ខែកញ្ញា​ ឆ្នាំ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល​ របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ នគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ /​រក្សា​ទុក​ និង​ប្រើប្រាស់​ ១០​ករណី​ ​ឃាត់​មនុស្ស​១៧​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១៣​នាក់ និង មុខសញ្ញា​ប្រើប្រាស់​៤​នាក់ ដកហូតថ្នាំ​មេ​តំ​ហ្វេ​តា​មីន​(ice) ១៣.៩១​ក្រាម​ និង​២០​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន​(wy) ៥​គ្រាប់​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖​ នគរបាលភ្នំពេញ​ ​ប​ង្រា្ក​ប១​ករណី​ឃាត់ខ្លួនម្នាក់, ​កណ្ដាល​ ប​ង្រា្ក​ប​១​ករណី​ឃាត់ខ្លួនម្នាក់, ឧត្តរមានជ័យ​ ប​ង្រា្ក​ប​ ១​ករណី​​ឃាត់ខ្លួន​ម្នាក់, បន្ទាយ​មាន​ជ័យ ប​ង្រា្ក​ប​២​ករណី​​ឃាត់ខ្លួន​២​នាក់, ​កំពង់ស្ពឺ​ ប​ង្រា្ក​ប​២​ករណី​ឃាត់ខ្លួន​៣​នាក់, ​ក្រចេះប​ង្រា្ក​ប​១​ករណី​ឃាត់ខ្លួន​៣​នាក់, បាត់ដំបង​ ប​ង្រា្ក​ប​១​ករណី ​ឃាត់ខ្លួន​២​នាក់​ និងត្បូងឃ្មុំ​​ ប​ង្រា្ក​ប​១​ករណី​ឃាត់ខ្លួន​៤​នាក់៕