(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បញ្ជាការដ្ឋានអង្គរក្ស រៀបចំពិធីរំលឹកខួប២៦ឆ្នាំ ថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និង ខួបលើកទី៨ឆ្នាំ នៃការបង្កើតអង្គភាពរបស់ខ្លួន ៤ កញ្ញា ឆ្នាំ២០០៩ - ៤កញ្ញា ឆ្នាំ២០១៦។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នឹងមតិស្វាគមន៍មួយចំនួន ហើយនិងការធ្វើព្យុហយាត្រាផងដែរ៕