(កំពង់ចាម)៖ លោក អ៊ុក ប្រជា តំណាងលោក ប៉ាន សូរស័ក្ដិ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃឈរ និងជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម  បានធ្វើការណែនាំឲ្យសមាជិក សមាជិកា ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីកុំឲ្យបាត់បង់សិទ្ធិក្នុងការបោះឆ្នោត។

ការណែនាំរបស់លោក អ៊ុក ប្រជា ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ខណៈដែលលោក និងលោក រាជ រ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងពាណិជ្ជកម្ម ចុះបើវគ្គបណ្ដុះបណ្ដាល ការកសាងបណ្ដាញយុវជន និងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ដល់សកម្មជនយុវជន គណបក្សប្រជាជនកម្ពុជា ស្រុកព្រៃឈរ។

ក្នុងឱកាសនោះដែរ លោក អ៊ុក ប្រជា ក៏បាននាំយកនូវការឧត្ថម្ភដល់ពី លោក ប៉ាន សូរស័ក្ដិ ដល់សមាជិក សមាជិការ ដែលបានចូលរួម នូវអាហារសម្រន់ និងថវិកាក្នុងម្នាក់ ១០,០០០រៀលផងដែរ៕