(ភ្នំពេញ)៖ ក្នុងដំណើរជោគជ័យជាបន្តបន្ទាប់ រួមជាមួយបទពិសោធន៌គ្រប់គ្រាន់ជិត២០ឆ្នាំ ក្នុងការបណ្តុះបណ្តាល ធនធានមនុស្សលើគ្រប់កម្រិតសិក្សា មានថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បរិញ្ញាបត្ររង បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ហើយស្របពេលដែល សាកលវិទ្យាល័យធនធានមនុស្ស ជាសាកលវិទ្យាល័យ ដែលមានដៃគូទំនាក់ទំនងអន្តរជាតិចំនួនជាង ១០០សាកលវិទ្យាល័យ ជាសាកលល្បីៗ លើសាកលលោក ដែលកិច្ចសហការនេះ ផ្តោតលើការទទូលស្គាល់កម្មវិធីសិក្សា ការផ្លាស់ប្តូរបទពិសោធន៍នៃការគ្រប់គ្រងដឹកនាំ ការស្រាវជ្រាវ បណ្ណាល័យ ការផ្លាស់ប្តូរនិស្សិត ការផ្ទេរនិស្សិត និងកិច្ចការជាច្រើនទៀត។

សម្រាប់ការផ្ទេរការសិក្សា គឺបើនិស្សិតបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំទី១ អាចបន្តការសិក្សានៅសាកលវិទ្យាល័យដៃគូ ឆ្នាំទី២ និងឆ្នាំបន្តបន្ទាប់ដោយមិនខាតឆ្នាំសិក្សា បើនិស្សិតបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យធនធានមនុស្ស ថ្នាក់បរិញ្ញាបត្រ អាចបន្តការសិក្សា នៅសាកលវិទ្យាល័យ ដៃគូថ្នាក់អនុបណ្ឌិត និងឆ្នាំបន្តបន្ទាប់ដោយមិនខាតឆ្នាំសិក្សា៕