(ភ្នំពេញ)៖ ក្រុមហ៊ុន Watch Empire Co., Ltd ដែលបាននាំចូលម៉ាកនាលិកាដៃ Ice Watch​​ បានរៀបចំ​ឲ្យមានសន្និសីទកាសែត មួយស្ដីអំពី ការបើកចាប់ផ្ដើម កម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌មួយ មានឈ្មោះថា «Ice Watch Cup 2016» ដែលចាប់ផ្ដើមពី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

តំណាងមកពីខាងក្រុមហ៊ុន Watch Empire Co., Ltd បានប្រាប់អំពីគោលបំណង នៃការរៀបចំព្រឹត្តិការណ៍នេះ គឺធ្វើឡើង ដើម្បីការលើកកម្ពស់ ដល់វិស័យកីឡាបាល់ទាត់ របស់ជាតិ ពិសេសរួបរួមគ្នាប្រមូលថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលទទួលបានពីការរៃអង្គាស តាមរយៈការចុះឈ្មោះ របស់ក្រុមប្រកួតបាល់ទាត់។

មិនតែប៉ុណ្ណោះ តំណាងពីក្រុមហ៊ុនដែល បានចូលរួមឧបត្ថម្ភ ដូចជាក្រុមហ៊ុនភេសជ្ជៈ Pocari Sweat ក្រុមហ៊ុន GoodHill នាំចូលផ្ដាច់មុខលើ សាប៊ូកក់សក់ Head & Shoulder ព្រមទាំងមានការសហការឧបត្ថម្ភកម្មវិធីពីខាង ក្រុម ឌីជី អ៊ីនធឺណិត ធនាគារ Phillip Plc , ហាង Deluxe Chicken និងពីខាង រោងពុម្ព CamIdea ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការចូលរួមឧបត្ថម្ភ ក្នុងព្រឹត្តិការណ៍សប្បុរសធម៌នេះ។

ពាក់ព័ន្ធទៅនឹងកម្មវិធី ក្នុងការប្រកួតនេះ គឺនឹងប្រព្រឹត្តទៅដោយមាន ១៦ក្រុម ដែលមកពីក្រុមហ៊ុន ឬសហគ្រាសផ្សេងៗគ្នា ក្នុងនោះក៏មានការចូលរួមប្រកួតពី ខាងក្រុមបាល់ទាត់ Ice watch និង ក្រុមបាល់ទាត់ Goodhill ផងដែល ការប្រកូតនេះគីស្វែងរកអ្នកឈ្នះតែ ៣ក្រុមប៉ុណ្ណោះ សម្រាប់ជយលាភភីលេខ១ នឹងទទួលបានពានរង្វាន់ Cup និងមេដាយសម្រាប់លេខ២ និង លេខ៣៕