(កំពត)៖ រថយន្តដឹកទឹកកកមួយគ្រឿង បានបើកទៅបុកជាមួយរថភ្លើង នៅស្រុកអង្គរជ័យ ខេត្តកំពត នៅវេលាម៉ោងជាង១១ ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ប៉ុន្តែសំណាងល្អគ្មានអ្នករងគ្រោះឡើយ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានទៅជួយអន្តរាគមន៍ ហើយករណីនេះ បានបណ្តាលឲ្យរថយន្តរងការខូចខាតធ្ងន់ធ្ងរផងដែរ៕