(កំពង់ស្ពឺ)៖ ជនសង្ស័យដែលជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ៥នាក់ត្រូវបាន កម្លាំងអាវុធហត្ថក្រុងច្បារមន ខេត្តកំពង់ស្ពឺ តាមបង្ក្រាប និងចាប់ខ្លួននៅក្នុងផ្ទះជួល នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការកងរាជអាវុធហត្ថ មូលដ្ឋានក្រុងច្បារមន បានឲ្យដឹងថា ក្រោយបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធខេត្តកំពង់ស្ពឺ ទើបកំលាំងអាវុធក្រុងច្បារមន ចុះសហការជាមួយលោក ហុក ម៉ារ៉ាឌី អភិបាលរងក្រុងច្បារមន ក្រោមការសម្របសម្រួលពី តំណាងអយ្យការ បានឈានទៅឆែកឆេរ ផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិសង្កាត់ខាងលើ ហើយឃាត់បានជនសង្ស័យចំនួន ០៥នាក់។

ជនសង្ស័យទាំង ៥នាក់រួមមាន៖

១.គង់.ស្រីនី ភេទស្រី អាយុ៤៥ឆ្នាំ ភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន។
២. វ៉េ.វិរៈ ភេទប្រុសអាយុ ២១ឆ្នាំ ភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ។
៣. អេង ចាន់ចាវ ភេទប្រុសអាយុ២៣ឆ្នាំ ភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ។
៤. ឡេះ សាលឹម ភេទប្រុសអាយុ២២ឆ្នាំ ភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ។
៥ ឆេង ប៊ុណ្ណាត ភេទប្រុសអាយុ២៨ឆ្នាំ ភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន។

លោកមេបញ្ជាការអាវុធហត្ថ បានបញ្ជាក់ទៀតថា វត្ថុតាងដែលត្រូវដកហូតរួមមាន៖ 

១. ថ្នាំម៉ាទឹកកកចំនួន ២៧ កញ្ចប់
២. ម៉ូតូ០១ គ្រឿងម៉ាកNoVa ពណ៏ក្រហម
៣. ដបសំរាប់ជក់ ០១
៣. ចង្ក្រានហ្គាសដុតបំផ្លាញវត្ថុតាង
៤. អត្តសញ្ញណប័ណ្ណ ០១ សន្លឹក
៥. ផ្លាកលេខម៉ូតូ 1C 1912 P.P
៦. ថង់សំរាប់ច្រកថ្នាំ មួយចំនួនធំ
៧. សម្ភារជាច្រើនទៀត។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងបញ្ជូនមក បញ្ជាការដ្ឋានអាវុធខេត្ត ដើម្បីចាត់ការតាមនិតិវីធីបន្តច្បាប់៕