(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ស្អែកនេះ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នឹងរៀបចំកម្មវិធីប្រគល់រង្វាន់ និងប័ណ្ណសរសើរដល់បេក្ខជន បេក្ខនារី ទទួលជយលាភីទាំង១០រូប (Top-10) នៅវិមានសន្តិភាព ដែលមានការចូលរួមជាអធិបតីភាពពី លោក ដួង តារា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។   

ម្ចាស់ជយលាភី ចំណាត់ថ្នាក់លេខ១ (Top-1) ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើទី៧ គឺបានទៅលើបេក្ខជន ប៊ុន គឹមយ៉ុង ដែលទទួលបានសម្លេងគាំទ្រចំនួន 7,569 Likes លើ Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ម្ចាស់ជយលាភីអ្នកលេខ១ (Top-1) ទទួលបានទូរស័ព្ទទំនើបមួយគ្រឿង ប័ណ្ណសរសើរមួយ សម្លៀកបំពាក់ខ្ញុំជាយុវជនគំរូមួយកំប្លេ សម្លៀកបំពាក់កីឡាមួយកំប្លេ និងថវិកាមួយចំនួនទៀត។ រីឯជ័យលាភី៩នាក់ផ្សេងទៀត ក៏ទទួលបានបណ្ណសរសើរមួយ សម្លៀកបំពាក់ខ្ញុំជាយុវជនគំរូមួយកំប្លេ សម្លៀកបំពាក់កីឡាមួយកំប្លេ និងថវិកាមួយចំនួនផងដែរ។

កម្មវិធីប្រកួតប្រជែង «ខ្ញុំជាយុវជនគំរូកម្ពុជា (I am a Role Model)» វគ្គទី៧ ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បើកឲ្យបោះឆ្នោតចម្រាញ់យកជយលាភី១០នាក់ (Top 10) ហើយបានបិទបញ្ចប់ការបោះឆ្នោតនៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែនហើយ នៅម៉ោង៦ល្ងាច ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦។

សូមបញ្ជាក់ថាកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ត្រូវបានបង្កើតឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលបំណងគាំទ្រ លើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេសយុវជនយុវនារីគ្រប់រូបឲ្យចូលរួមកសាង អំពើល្អអោយកាន់តែច្រើនឡើងៗនៅក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕

ខាងក្រោមនេះ ជាបញ្ជីរាយនាមឈ្មោះ បេក្ខជន បេក្ខនារី ដែលជាប់ជយលាភីទាំង១០ (Top-10) កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គទី៧៖