(អ៊ីស្តង់ប៊ូល)៖ ស្ថាប័នតុលាការកំពូលតួកគី បានបណ្តេញចោលនូវ ក្រុមចៅក្រមនិងរដ្ឋអាជ្ញា ចំនួន៥៤៣នាក់ ចេញពីការងារ ដោយនេះគឺជាជម្រើស​ថ្មីចុងក្រោយគេបង្អស់ នៃក្រុមមន្ត្រីដែលសង្ស័យថា បានជាប់ពាក់ព័ន្ធនឹងក្រុមដែលនៅពីក្រោយខ្នង នៃការធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ។ នេះបើតាមសារព័ត៌មានស៊ិនហួរ ចេញផ្សាយនារសៀលថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ។

សមាជិករបស់ស្ថាប័នក្រុមប្រឹក្សាជាន់ខ្ពស់ នៃក្រុមចៅក្រម និងរដ្ឋអាជ្ញា រហូតមកដល់បច្ចុប្បន្ននេះ ត្រូវបានបណ្តេញចេញពីការងារ ប្រមាណ៣,៣០០នាក់ ចាប់តាំងពីការធ្វើរដ្ឋប្រហារបរាជ័យ។ ជាសរុប ក្រុមអាជ្ញាធរតួកគី ត្រូវបានដកចេញពីតំណែង មានប្រមាណ៨០,០០០នាក់ ពីតួនាទីសាធារណៈ ហើយនឹងមានក្រុមមន្ត្រីជាច្រើននាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនផងដែរ៕