(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានធ្វើការឃាត់ខ្លូនជនសង្ស័យ៤នាក់ ក្នុងនោះស្រីម្នាក់ និងដកហូតថ្នាំញៀន៧កញ្ចប់ ព្រមទាំងលុយជាង២០០០ដុល្លារ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតក្នុងក្រុមទី៣២ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យទាំង៤ដែលឃាត់ខ្លូនបានរួមមាន៖ 1-ឈ្មោះ ចាន់ មឿន ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើត ស្រុកគីរីវង្ស ខេត្តតាកែវ មានទីលំនៅ ខណ្ឌដូនពេញ រាជធានីភ្នំពេញ 2-ឈ្មោះ ដួង ច័ន្ទតារា ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ 3-ឈ្មោះ មាស ចិន្តា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និង4-ឈ្មោះ លឹម ងួនហេង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅសង្កាត់2 ក្រុងព្រះសីហនុ។

លោកស្នងការបន្ថែមថា បន្ទាប់ពីឃាត់ខ្លួនបាន កម្លាំងជំនាញដកហូតបានថ្នាំញៀន ប្រភេទម្សៅក្រាមព័ណ៌ស (ICE) ៦ ម្សៅក្រាមពណ៌ស (ខេ) ១កញ្ចប់តូច ថ្នាំ(WY)១គ្រាប់កន្លះ ទូរស័ព្ទដៃ៨គ្រឿង និងលុយ១,៩០០០$ និង១,១០០,០០០រៀលផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕