(ភ្នំពេញ)៖ ដោយមានទឹកចិត្ត គោរពអាណិតស្រឡាញ់ រាប់អាន និងគិតគូរខ្ពស់ទៅដល់មន្រ្តីក្រោមឱវាទរបស់ខ្លួនពេលមានជំងឺ ឬជួបគ្រោះថ្នាក់ផ្សេងៗ នៅព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក អ៊ាង សីុផាន អភិបាលខណ្ឌច្បារអំពៅ រួមជាមួយអភិបាលរង នាយករង បានចុះសាកសួរ សុខទុក្ខ និងផ្តល់អំណោយ ជាថវិកា ១លានរៀល ភេសជ្ជ: ផ្លែឈើ ព្រមទាំងសម្ភារប្រើប្រាស់ ជាច្រើនមុខទៀត ទៅផ្តល់ជូន លោក ឃឹម សុង អាយុ ៧៣ឆ្នាំ ចៅសង្កាត់ក្បាលកោះ ដែលជួបគ្រោះថ្នាក់ចរាចរ កាលពីល្ងាចមិញ ។

លោក ញាណ ចាន់សោភា នាយករងរដ្ឋបាលខណ្ឌច្បារអំពៅ ដែលលោកបានចុះសួរ សុខផ្ទាល់នៅមន្ទីរពេទ្យកាល់ ម៉ែតនោះ លោកបានអោយដឹងថា លោក ឃឹម សុង កាលពីល្ងាចម្សិលមិញ គាត់ជួបគ្រោះថ្នាក់ចរាចរ ខណ:លោកបំពេញការងារ ពិនិត្យមើលសមកម្មភាព នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងមូលដ្ឋានក្បាលកោះ ។

ទង្វើបរិចាគនូវធនធានផ្ទាល់ ខ្លួនខាងលើនេះ លោក  អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍លើក ឡើងថា សកម្មភាពនេះ ជាការអនុវត្តន៍ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចគតិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល តែងតែក្រើនរំលឹកមកដល់ មន្រ្តីទាំងអស់ ពិសេសអាជ្ញាធរមូលដ្ឋាន ឲ្យយកចិត្តទុកដាក់ គិតគូរពីសុខទុក្ឋទៅដល់អ្នក ជួបការលំបាកខ្វះខាត ។

ក្នុងឱកាសនោះ លោក អ៊ាង សីផាន អភិបាលខណ្ឌ មានប្រសាសន៍ផ្តាំផ្ញើឲ្យក្រុម គ្រួសារជួយថែទាំ និងបាន លើកទឹកចិត្តដល់អស់លោក ក្នុងការសម្រាក ព្យាបាល ជំងឺឲ្យឆាប់ជាសះ ស្បើយពីមុខរបួស នឹងឆាប់បានវិល ត្រឡប់ ទៅបំពេញការងារ បម្រើប្រជាពលរដ្ឋ ដែល លោកតែង តែយកចិត្តទុក ដាក់ជានិច្ចចំពោះមន្ត្រីថ្នាក់ ក្រោម ខណៈដែលជួបនូវទុក្ខ លំបាកនានា នេះគឺជាវប្បធម៌ មួយរបស់គណបក្សប្រជាជន ក្នុងជួយចែករំលែកគ្នា ពេលមានទុក្ខ ហើយវប្បធម៌នេះ គឺយើងនឹងបន្តជារហូត ។

 ការអញ្ជើញចុះសួរសុខទុក្ខ ដល់មន្រ្តីរបស់ខ្លួនដែលជួប ការលំបាក ឬមានជំងឺនេះ មិនមែនជាលើកទី១នោះទេ លោកអភិបាលខណ្ឌ តែងតែ ចុះសួរសុខទុក្ខដល់មន្រ្តីគ្រប់ ជាន់ថ្នាក់ និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដោយមិនប្រកាន់បក្សពួក នយោបាយណាឡើយ  ឲ្យតែពួកគាត់ជួបការលំបាក និងមានគ្រោះថ្នាក់ផ្សេងៗ ។

ជាមួយគ្នាលោកអភិបាលខណ្ឌ អ៊ាង ស៊ីផាន បានជូនពរលោក ឃឹម សុង ឲ្យធូរស្រាលពីមុខរបួស និងបានផ្តាំផ្ញើឲ្យយកចិត្តទុក ដាក់ក្នុងការព្យាបាលរបួស ដើម្បីអាចចូលបម្រើការងារវិញ នាពេលខាងមុខដ៏ខ្លី។

ជាមួយគ្នានេះដែរ ភរិយា លោក ឃឹម សុង ព្រមទាំងកូនចៅ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅរកអ្វីប្រៀប ផ្ទឹមពុំបាន ចំពោះទឹកចិត្តដ៏ ប្រពៃ របស់លោកអភិបាល អ៊ាង ស៊ីផាន ដែលបានយក ចិត្តទុកដាក់ ចំពោះស្វាមីរបស់ខ្លួន ដែលកំពុងជួបនូវបញ្ហាលំបាក មិនថាតែគ្រួសាររបស់គាត់ នោះទេ គឺមន្រ្តីផ្សេងទៀត ក៏ យ៉ាងដូច្នេះដែរ៕