(ភ្នំពេញ)៖ នៅមុននេះបន្តិចក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗ ឆ្លើយតបនឹងការរីករាលដាល វីរុស Zika នៅតំបន់អាស៊ី ដូចជា ប្រទេសសឹង្ហបុរីមានករណីនេះ​ កើនដល់ចំនួន១៥១, ប្រទេសឡាវ២ករណី, ប្រទេសវៀតណាម២ករណី, ថៃ៩៧ករណី និងម៉ាឡេស៊ី១ករណី។

ក្រសួងសុខាភិបាល បានអះអាងថា នៅកម្ពុជាចាប់ពីឆ្នាំ២០០៧ រហូតដល់ ២០១០ រកឃើញជំងឺ Zika មានចំនួន៧ករណី សុទ្ធតែជាសះស្បើយ និងពុំរកឃើញមានករណីកុមារមានក្បាលតូច ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះវីរុស Zika ពុំរកឃើញករណីនេះទៀតទេ។

ឆ្លើយតបនឹងការរីករាលដាល វីរុស Zika នៅតំបន់អាស៊ីនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា «ការទប់ស្កាត់នឹងការពារ ជំងឺហ្ស៊ីកា (Zika) គឺវាដូចនឹងការពារជំងឺគ្រុនឈាមដែរ ដោយការការពារកុំឲ្យមូលខាំ តាមរយៈការកំចាត់វត្ថុដក់ទឹក ដែលជាជំរកនៃការកកើតសត្វមូល។ ខ្ញុំសូមជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋា​​ន ប្រជាជននៅក្នុងសហគមន៍​ ក្នុងការកំចាត់ជំរកដង្កូវទឹក ដែលនាំឲ្យមានមូសបង្កជំងឺ ស្លៀកពាក់ខោជើងវែង និងអាវដៃវែង និងសម្រាកក្នុងមុង។ ពេលមានជំងឺដែលមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅមណ្ឌសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត»

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន​ ឆ្លើយតបនឹងការរីករាលដាល វីរុស Zika នៅតំបន់អាស៊ី៖