(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសអំពាវនាវ ដល់ភាគីពាក់ព័ន្ធ ក៏ដូចជាក្រុមហ៊ុន ទីភ្នាក់ងារជ្រើសរើស ឯកជននានា ដែលកំពុងធ្វើការបណ្ដុះបណ្ដាលបញ្ជូន និងគ្រប់គ្រងកម្មសិក្សាការីខ្មែរ ទៅធ្វើកម្មសិក្សា និងធ្វើការងារនៅប្រទេសជប៉ុន ត្រូវពង្រឹងការយកចិត្តទុកដាក់ ចំពោះពួកគាត់ឱ្យមុតមាំបន្ថែមទៀត ដើម្បីជៀសវាងបញ្ហាធ្ងន់ធ្ងរផ្សេងៗលើពួកគាត់។

តាមប្រកាសរបស់ក្រសួងការងារ ដែលចេញនៅថ្ងៃទី០១ កញ្ញា បានឱ្យដឹងថា កាលពីពេលកន្លងទៅ មានកម្មសិក្សាការីខ្មែរមួយចំនួន បានចាញ់បោកមេខ្យល់ អូសទាញទៅធ្វើការនៅកន្លែងថ្មី ដែលទទួលបានប្រាក់ខ្ពស់ជាងកន្លែងចាស់ នាំឱ្យពួកគាត់ក្លាយជាជនខុសច្បាប់ បណ្ដាលឱ្យខាត់បង់ ថវិកាជាច្រើន ប្រឈមនឹងការចាប់ខ្លួន បាត់បង់ឱកាសរកប្រាក់ ចំណែកខាងគ្រួសាររបស់កម្មសិក្សាការីវិញអាចនឹង រងពាក្យបណ្ដឹងដោយសារ ការមិនអនុវត្តតាមកិច្ចសន្យា ពិសេសអាចបាត់បង់ទីផ្សារការងារ ដ៏ល្អរបស់កម្ពុជានៅជប៉ុន។

សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងការងារជុំវិញបញ្ហានេះ ដូចខាងក្រោម៖