(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី០២ ខែកញ្ញានេះ អាកាសធាតុនៃលើផ្ទៃសមុទ្រ ហាក់ដូចជាមិនសូវល្អ កម្លាំងខ្យល់បក់ និងទឹករលកស្ងប់ជាមធ្យម ប៉ុន្តែសូមបងប្អូន និងភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត បន្តការប្រុងប្រយ័ត្ន។

លោកឧត្តមសេនីយ៍បញ្ជាក់យ៉ាងដូច្នេះថា «ព្រឹកថ្ងៃទី០២ ខែ​កញ្ញា ឆ្នាំ២០១៦​នេះ អាកាសធាតុលើផ្ទៃសមុទ្រ​ ផ្ទៃមេឃមានពពកច្រើន កំលាំងខ្យល់ បក់​​ និងទឹករលកស្ងប់ជាមធ្យម តាមបណ្តាឃ្លង។ តែអាកាសធាតុបែបនេះស្ថិតក្នុងការប្រុងប្រយត័្នខ្ពស់ព្រោះខ្យល់ និងទឹករលកអាចប្រែប្រួលឆាប់រហ័ស»