(ភ្នំពេញ)៖ របាយការណ៍​បូកសរុប​លទ្ធផល បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី០១ ខែកញ្ញា ឆ្នាំ២០១៦ គិត​ត្រឹម​ម៉ោង ១៦​រសៀល​បរបស់ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់១០ករណី​ ឃាត់មនុស្ស១៦​នាក់ ក្នុងនោះមុខសញ្ញា​ជួញដូរ១៤នាក់ និងមុខសញ្ញា​ប្រើប្រាស់២នាក់ និងដកហូតថ្នាំញៀន មេតំ​ហ្វេ​តា​មីន​ (ice) ២២១.៧៨​ក្រាម និង​១៥​កញ្ចប់​តូច​ មេតំ​ហ្វេ​តា​មីន ​(wy) ៣៤៨​គ្រាប់​​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្រា្ក​ប១ករណី​ឃាត់ម្នាក់, នគរបាលកណ្ដាល​ បង្រា្ក​ប១​ករណី​ឃាត់ខ្លួនម្នាក់, នគរបាលបន្ទាយមានជ័យ​ បង្រា្ក​ប១​ករណី​ ឃាត់ខ្លួន២នាក់, នគរបាលបាត់ដំបង បង្រា្ក​ប១២ករណីឃាត់ខ្លួន២នាក់, នគរបាលស្វាយរៀង បង្ក្រាប់១ឃាត់ខ្លួន២នាក់, នគរបាលកំពង់ឆ្នាំងបង្រ្កាប១ករណីឃាត់ខ្លួន៣នាក់ និងនគរបាលកំពង់ចាមបង្ក្រាប៣ករណីឃាត់ខ្លួន៥នាក់៕