(សិង្ហបុរី)៖ ស្ថានទូតចិនប្រចាំនៅសិង្ហបុរី នាថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា មានជនជាតិចិនចំនួន២៣នាក់ ដែលរស់នៅក្នុងប្រទេសសិង្ហបុរី ត្រូវបានគេបញ្ជាក់ថា មានផ្ទុកវីរ៉ុស Zika, នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ថា មានជនជាតិបរទេសចំនួន៥៧ ក្នុងចំណោមអ្នកផ្ទុកវីរ៉ុសទាំង១១៥នាក់​ នៅក្នុងប្រទេសសិង្ហបុរី ហើយក្នុងនោះមាន២៣នាក់ជាជនជាតិចិន និងម្នាក់ជាជនជាតិតៃវ៉ាន់។ ក្រសួងបន្ថែមថា ជនជាតិបរទេសទាំង៧នាក់ ដែលត្រូវបានធ្វើតេស្តបង្ហាញថាមានផ្ទុកវីរ៉ុស Zika ក្នុងប្រទេសសិង្ហបុរី «មានសភាពស្រាល» ហើយភាគច្រើននៃពួកគេ បានជាសះស្បើយហើយ។

វីរ៉ុស Zika កំពុងសម្រុកកើនឡើងខ្លាំង នៅសិង្ហបុរី ជាមួយនឹងករណីចម្លងក្នុងប្រទេស១១៥ករណី ក្នុងនោះរួមទាំងស្ត្រីមានផ្ទៃពោះម្នាក់ ជាលើកដំបូង​ផងដែរ។ នេះបើតាមទិន្នន័យដែលបញ្ជាក់ដោយ ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីយប់ថ្ងៃពុធ។

«យើងរំពឹងថា ករណីវីរ៉ុស នឹងលេចឡើងចេញមកពីតំបន់ផ្សេងៗទៀត» នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Gan Kim Yong បានឲ្យដឹងតាមរយៈរបាយការណ៍៕